-文本歌词

-文本歌词

发行日期:

I.ជីវិតមនុស្សខ្លីណាស់ មានរឿងខ្លះនៅមិនទាន់ធ្វើផង ពេលវេលាដើរទៅមុខលឿនកន្លងប្រែប្រួលយ៉ាងរហ័ស II.ដប់ឆ្នាំមានមិនច្រើនដង ម្តេចប្រឹងឱបក្រសោបទុក្ខខ្លាំងម្ល៉េះ បើរូបកាយដែលមិនឋិតឋេរមួយនេះ មិនអាចនៅក្បែរយើងរហូតបាន R.ជីវិតមនុស្សមិនទៀងទាត់ មើលមិនឃើញថាមិនត្រូវ ថ្ងៃនេះនៅថ្ងៃស្អែកចាកចេញក៏ថាបាន គួរសន្សំអំពើល្អដាក់ជាប់ក្នុងប្រាណ យ៉ាងហោចណាស់សល់រឿងល្អៗគួរចងចាំ R1.មនុស្សម្នាក់ៗបានជួបគ្នាសុទ្ធតែជារឿងនិស្ស័យ មាននិស្ស័យគួរតែប្រឹងសាងក្តីស្រឡាញ់ ព្រោះអ្វីៗជាអនត្តាមិនអាចឋិតឋេរយូរខែឆ្នាំ ឈ្មោះជាមនុស្សអ្វីដែលអ្នកគួរចងចាំ ខំសាងអំពើល្អ III.អ្វីៗជាអនត្តាសង្ខារប្រែថាមិនទៀង ជីវិតជួបព្យុះជួបភ្លៀងល្អក់ល្អៀងលើកលែងឱ្យគ្នា ឱបក្រសោបអធ្យាស្រ័យ រម្ងាប់កំហឹងមួយគ្រា លើកលែងញញឹមដាក់គ្នារួមគ្នាសាងអំពើល្អ IV.ធ្មេញសក់ក្រចកនិងស្បែក បានត្រឹមលម្អខាងក្រៅ ពេលដែលរូបកាយចាស់ទៅប្រួលប្រែមិនគង់វង្សទេ ដូច្នេះគួរចេះសង្វេគទាំងរូបយើងនិងរូបគេ លើលោកនេះគ្មានទេ ហឺ…ពាក្យថាអមតៈ