ប- ម៉ៅអើយស្រីម៉ៅជួបនៅក្រៅទ្រលុកៗ មិនទាន់ជួបមុខនៅក្នុងហ្វេសប៊ុកcuteម៉េះចែ បងចង់ដឹងណាស់ Edit ប៉ុន្មានAppដែរ ប្រាប់ផងមាសស្នេហ៍ ស្រួលបងទុកកែតាមស្រី ស- ឆ្ងល់ណាស់គាត់នេះ ម្តេចក៏ឈ្នានីសខ្ញុំម្លឹង រូបខ្ញុំសោះហ្នឹង ប្រឹងទើសនឹងខ្ញុំធ្វើអី? គ្រាន់តែរូបថតក៏ចោទឌឺដងសម្តី ក្នុងខ្លួនកើតថី ចង់ខុសត្រូវអីខ្លួនខ្ញុំតើ ប- មិនមែនឌឺទេគ្រាន់តែចង់សួរអូនលេងៗ បើជាអ្នកផ្សេងច្បាស់ជាបញ្ចើចបញ្ចើ មុខសកខ្មៅ ម៉ៅហ្ហើយបានទេបងស្នើ ផាត់មុខម្សៅសើៗសតាមដំណើរកុំបង្ខំអី ស- ពូនេះសាំណាស់មិនដែលប្រទះទេលោកអើយ រករឿងដល់ហើយប្រុសទេតែឌឺដងស្រី ចេះតែបង្អាប់សរសើរមិនចេះទេអី មុខដូចក្របីមាឌដូចដំរីមកបង្អាប់គេ ភ្លេង ប-ក្នុងទឹកមានត្រីក្នុងព្រៃមានបក្សីបក្សា តែឆ្ងល់ត្រង់ថាម្តេចម៉ៅអត់សង្សារនឹងគេ ម៉ៅមិនចង់បានឬមួយម៉ៅគ្មានអ្នកស្នេហ៍ ថាទៅពិបាកដែរអ្នកណាហ៊ានញ៉ែរូបកែអ៊ីចឹង !! ស-យ៉ាងម៉េចទៀតហើយ លោកអើយសម្បូររឿងម្ល៉េះ កើតអីអ៊ីចេះ ចេះតែធ្វើឱ្យខ្ញុំខឹង សួរនាំយកគួរឬមួយក៏សួរចង់ដឹង ឃើញប្រឹងនោះប្រឹង ចុះខ្លួនឯងហ្នឹងអ្នកណាយក ប- កុំចេះតែស្មានមកពីបងមិនទាន់Open Heart ឃើញស្រីស្អាតៗបងខ្លាចតែគេឆបោក ស្រីស្អាតឥឡូវពៅអើយលួងលោមកោកៗ ចុងក្រោយគេបោក ដេកទួញយំសោកធ្វើបាបបង ស-ឮអួតនោះអួត ខ្ញុំចង់តែក្អួតទេបង រាងហ្នឹងទំនង មិនមែនជាប្រុសចំទេ