I.មានអារម្មណ៍ថាខ្ញុំកំពុងជិតឆ្កួត ពេលដែលមនុស្សខ្ញុំស្មោះបំផុតចិត្តផ្តើមរេ អូនសាងស្នេហ៍នឹងបងបែរចាកចេញព្រោះគេ តើដឹងទេថាបងឈឺផ្សា? II.បើមនុស្សដែលសំខាន់គឺរូបគេម្នាក់នោះ ចុះពាក្យដែលអូនធ្លាប់ថាស្មោះបាត់ទៅណា? មនុស្សស្រីដែលល្អម្នាក់ បែរជាមនុស្សសាវា ប្តូរស្នេហាមានហេតុផលណាជួយប្រាប់ផង? R.អូនច្បាស់ហើយមែនទេ? ថាជ្រើសគេម្នាក់នោះ ច្បាស់ឬនៅថាគេនឹងស្មោះអូនដូចបង អូនស្គាល់គេប៉ុនណាទើបហ៊ានឱ្យបេះដូង ហើយចោលរូបបងឱ្យឈឺផ្សា III.អូនឆ្កួតហើយមែនទេ? ឆ្កួតនឹងគេមែនទេ? ទើបពេលនេះចិត្តអូនឡប់ឡែហៅលែងឮ អូនថាមានក្តីសុខ តែធ្វើឱ្យបងឈឺ ឈឺក្បែរនឹងស្លាប់ ក្បែរនឹងឆ្កួត ពេលដែលបាត់បង់អូន