()-文本歌词

()-文本歌词

发行日期:

I.បងដឹងថាបងខុស ជាទោសដែលបងសាងកំហុសទាំងប៉ុន្មាន បងទទួលទាំងអស់ អូនជេរស្ដីបងចុះ វាយដំបងឱ្យឆ្អែត តែសុំម្យ៉ាងយើងកុំបែកគ្នា II.បងនេះខ្វាក់ បងនេះអន់ ពេលបាត់បង់ទើបចេះស្ដាយក្រោយ អាមនុស្សឆ្កួតហេតុអ្វីក៏ឯងបណ្ដោយ ឱ្យនាងរបូតចាកឆ្ងាយយ៉ាងនេះ? III.ឱ្យបងសុំឱកាសកែខ្លួនផងណាអូន ពេលបាត់ស្ងួនបងសូន្យសែនងងឹត ទឹកភ្នែកបងស្រក់ហូរទើបផ្ដើមយល់ចិត្ត ថាបងពិតជាស្រឡាញ់អូន.. ពេលដែលឃើញអូនយំទើបបងនេះស្ដាយក្រោយ រឿងហួសហើយ អូនអើយសូមមេត្តា លើកលែងអត់ឱនបងផងណា អូនអើយបងដូមសន្យា ថែស្នេហាយើងលុះក្ស័យ (មិនខុសម្ដងទៀតឡើយ) IV.បារីស្រីស្រាល្បែង បងឈ្លក់វង្វេងសប្បាយ ក្នុងពិភពក្លែងក្លាយ បោកបញ្ឆោតការពិត ឱ្យបងសុំទោសផង ព្រោះកន្លងបងខ្វាក់ងងឹត មិនយល់ចិត្ត មិនមើលថែអូន V.វាយបងចុះ ស្ដីបងចុះព្រោះបងពិតជាខុសមែនអូន អាឆ្កួតនេះមើលមិនឃើញទង្វើល្អស្ងួន ពេលបាត់បង់អូន ទើបឃើញការពិត