I.ដឹងខ្លួនថាស្អាតបានតែប៉ុណ្ណឹង ខ្ញុំដឹងថាខ្ញុំមិនស្អាតដូចអ្នកដទៃ ហេតុអីមុខខ្ញុំអាក្រក់? II.ខ្ញុំជាមនុស្សអភ័ព្វស្នេហា ពេលស្រឡាញ់អ្នកណាក៏គេកុហក មនុស្សក្នុងកញ្ចក់ ម្នាក់នេះកម្សត់ខ្លាំងម៉្លេះ Pre.មានដែរទេអ្នកមើលខ្ញុំដោយបេះដូង? ផ្តើមប៉ុន្មានដងបានជួបតែមនុស្សពូកែ ពូកែសម្តែង.. R.ព្រោះខ្ញុំមិនស្អាត គេលេងសើចនឹងខ្ញុំណាស់ គេបោកប្រាស់ដឹងហើយខ្ញុំខ្មាសខ្លួនឯង ស្រឡាញ់ខ្ញុំជាខ្ញុំ កុំស្រឡាញ់ឃើញអីផ្សេង មិនចង់ឮបេះដូងខ្លួនឯងយំទេ មិនស្អាតជួបគេ គេគេចរហូត