I.បងងាយណាស់បាតដៃខ្នងដៃ ចរិតនិស្ស័យបងប្តូរមិនបានឡើយ ជាតិសាវាក្បត់ចូលពេញខ្លួនហើយ គ្រូណាក៏ដោយក៏ជួយលែងបាន II.ដឹងច្បាស់ហើយពេលនេះធ្លាក់កូដ តំណែងរបូតក្លាយជាមនុស្សរំខាន ប្តូរពីមនុស្សសំខាន់បងFormatគ្រប់យ៉ាង បងអាចធ្វើបានមិនខ្វល់អូនឈឺផ្សា III.អូនប្រឹងរកកំហុសខ្លួនឯងដែរ ខ្លាចបំពានបងដោយប្រការណា ធ្វើឱ្យបងដូរចិត្តរេគំនិតសាវា តែរកមិនឃើញថាអូនខុសត្រង់ណាផង R1.មនុស្សបើសិនអស់ចិត្តហើយ មិនបាច់ឡើយយកច្រវាក់ដាក់ចង បើគេចង់បែកហើយទោះបីដាក់ឃុំក្នុងរបង ការពារមួយលានក៏ឃាត់មិនជាប់ដែរ R2.ទោះបីជាវះកាត់ដូរខួរក្បាល សូមធានាថាចរិតនៅដដែល បងមិនចេះដឹងខុសគ្មានថ្ងៃចង់កែប្រែ អូនមិនឃាត់ទេទៅតាមដំណើរចុះ