-文本歌词

-文本歌词

发行日期:

I.បើសិនបងមិនជួយទាញអូនទុក បែបជ្រុះក្តីសុខ ទៅណាបាត់តាំងពីយូរ ឆ្លងកាត់ព្យុះភ្លៀងក្នុងនាមយើងជាជីវិតគូ មានបងតស៊ូពុះពារហែលឆ្លងជាមួយ

II.អូនជាកែវភ្នែកបងជាវ៉ែនតា ស្រវាំងកាលណា មានជីវាជាជំនួយ ពេលអូនមានទុក្ខមានមុខបងនៅឈរចាំជួយ ទង្វើមួយៗ អូនអស់ក្ដីព្រួយបារម្ភ

R.កុំលែងដៃអូន កុំលែងដៃអូន អាណិតស្រីផង បងកុំធ្វើឱ្យអូនយំ កុំមានអ្នកផ្សេងជំនួសកន្លែងអូនអីអូនសុំ មាសប៉ុនដូងទុំពុំមានតម្លៃស្មើបង

III.កុំចោលអូនណា ពេលអូនចាស់ទៅ បើពេលសក់ស្កូវ ជួយលាបថ្នាំខ្មៅឱ្យផង គ្មានអ្នកផ្សេងណាអាចមកជំនួសតំណែងរូបបង អូនបិទបេះដូង ចុងក្រោយត្រឹមបងតែម្នាក់